ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ចាងហ្វាងផ្សាយ លោក កក្ដដា វិទូ ការិយាល័យនិពន្ធ ៖ 012 60 80 33
​រក្សាទុក​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​នៅក្នុង​សង្កាត់​អូរ​ឬ​ស្សី​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​តាមតេ​ឡេ​ក្រាម​ដើម្បី​ទាកទាញ​សន្លឹកឆ្នោត !
Fri,13 May 2022 (Time 09:15 AM)
ដោយ ៖ ​ ថៃ ​ប៊ុនរិ​ទ្ឋ​ (ចំនួនអ្នកអាន: 160នាក់)

ភ្នំពេញ ៖ ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​មួយកន្លែង របស់លោក សួរ អនិកជន​ខ្មែរ សញ្ជាតិ​អាមេរិក ជា​ថៅកែ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ កែង​១៦៤ ក្នុង​ប​វេណ​សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុងតែ​បើក​ដំណើរការ​លេង​យ៉ាង​រលូន ហាក់​មិន​រំខាន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយ ។ បើទោះបីជា​មាន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកសារព័ត៌មាន​បាន​រាយ​ការ​លណ៍​ជម្រាបជូន​ដល់​លោក នេ​ត ស៊ីថុន អធិការ​នគ​បាល​ខណ្ឌ​៧​មករា​ក៏ដោយ ក៏​លោក នេ​ត ស៊ីថុន អធិការ​នគ​បាល​៧​មករា​មិនមាន​ចំណាត់ការ​បង្ក្រាប ចំពោះ​ទីតាំង​បន​ល្បែង​លោក​សួរ​អនិកជន​ខ្មែរ​សញ្ជាតិ​អា​មេ​រក​ជា​ថៅកែ​ខុសច្បាប់​មួយ​នេះ​នៅឡើយ​ទេ ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់ ។​

​ពាក់​ព​ន្ឋ័ទៅ​នឹង​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់លោក​សួរ​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​កំពុងតែ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខទុក្ខ​និង​សុវត្ថិភាព​របស់​ពួកគាត់​ខ​ណះ​ដែល​មូលដ្ឋាន​ទាំងមូល​ក្នុង​ខណ្ឌ​៧​មករា​ពោរពេញ​ទៅ​ដោយ​ក្រុម​អ្នកញៀន​ល្បែង​ដូច​ពាក្យចាស់​ពោល​ថា​អ្នកឈ្នះ​មុខខ្លាញ់​អ្នកចាញ់​មុខសេះ​ទាល់​តម្រិះ បើ​មិន​លួច​ក៏​ប្លង់​សម្លាប់​ដែរ ។ ក្នុងករណីនេះ ល្បែងស៊ីសង​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​សុំ​សំណូមពរ​ដល់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជារ​ការឯកភាព​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ស ថេត អគ្គស្នងការ​រង​នគ​បាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់លោក​សួរ​ខាងលើនេះ​ផង ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ព្រោះ​ល្បែងស៊ីសង​ទាំងនោះ​ជា​ដើមចម​នៃ​ការបង្កបង្កើន​រាល់​បទល្មើស ។

​ដោយ​កាលពី​ថ្មីៗ​នេះ សម្ដេច​ករ​ឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ មានប្រសាសន៍​ដូចជា​ដាក់បទបញ្ជារ​ថា​ប្រសិនបើ​មាន​ល្បែងស៊ីសង​នៅ​កន្លែង​ណា អាជ្ញាធរ​នៅ​កន្លែង​នោះ ជា​អ្នកទទួលខុសត្រូវ ។​

​ជុំវិញ​ករណី​បើក​ល្បែងស៊ីសង​នេះ បើ​យោង​តាម​ច្បាប់​នៃ​ការបង្ក្រាប​ល្បែងស៊ីសង ជំពូក ៣ ទោស​បញ្ញតិ​បានចែង​ក្នុង​មាត្រា​៤​ជន​ណា​លេង​ល្បែងស៊ីសង​ជន​នោះ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី់​មួយ​ម៉ឺន​រៀល (១០០០០) ដល់​ប្រាំ​ម៉ឺន​រៀល​(៥០០០០) ឬ​ដាក់​គុក​ពី​មួយ​ខែ​ដល់​មួយឆ្នាំ ។​

​មាត្រា ៥ ៖ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​(៥០០០០០០)​ដល់​ម្ភៃ​លាន​(២០០០០០០)​និង​ដាក់គុក​ពី​មួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ ចំពោះ​អ្នក​បើក​កន្លែង​លេងល្បែង​អ្នកកាន់កាប់​ល្បែងស៊ីសង​អ្នកចាត់ចែង​និង​ភ្នាក់ងារ​ស៊ីសង ។ ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្ដន្ទា​ទោ​ពិន័យ​ជា​ប្រាក់​និង​ដាក់គុក​ខាងលើ​ជា​អតិបរមា ។ និង​មាត្រា ៦៧៨៩១០​និង​១១​។​ទៀតផង​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ