ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ិន
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ​​នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​៣១​នាក់ ក្នុង​សង្កាត់​ព្រៃ​ស ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ព្រោះ​ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ដែល​ធ្វើការ​នៅ​រោងចក្រ ឌី​ន ហាន​!
Tue,13 April 2021 (Time 09:30 PM)
ដោយ ៖ ថៃ ប៊ុនម៉ា (ចំនួនអ្នកអាន: 109នាក់)

ដោយ ៖ ថៃ ប៊ុនម៉ា
CNN Tv Online
http://cnntvonline.com/
Tel: ០៧០៤៨៤៧៥៤

នា​រសៀល ថ្ងៃ​ចន្ទ ទី​១២ ខែ​មេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ​បាន​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង រួម​ដំណើរ​ជាមួយ​លោក កេង ថា នាយករង​រដ្ឋបាល​ខណ្ឌ ជា​តំណាង​លោកស្រី គឹម ញឹប អភិបាល​ខណ្ឌ​ដង្កោ និង​មាន​ការចូលរួម​ពី​សំណាក់​លោក​ចៅសង្កាត់​ព្រៃ​ស និង​សហការី នាំយក​អំណោយ​ជា​ស្បៀង មាន ៖ - អង្ករ​ចំនួន​២០​កា​រ៉ុង - មី​ចំនួន​១២​កេស - ទឹក​សុទ្ធ​ចំនួន​១៥​កេស - ទឹកត្រី ទឹកស៊ីអ៊ីវ​១០​យួរ - ត្រីខ​ចំនួន ១៥​យួរ ដើម្បី​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​០៦​គ្រួសារ ស្មើនឹង​៣១​នាក់ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន និង​បាន​ទទួល​ការយក​សំណាក​លើក​ទី​១ ក្នុង​ភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ពលរដ្ឋ​ទាំង​នេះ គឺ​បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ដែល​ធ្វើការ​នៅ​រោងចក្រ ឌី​ន ហាន​។

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​លោកស្រី គឹម ញឹប ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់​ដោយឡែក​បន្ត​មួយ​រយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​មានសុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ